រៀបចំដោយ៖
ឧបត្ថម្ភដោយ៖
នៅព្រះរាជាណាចក្រកម្ពុជា
ជាជនជាតិដើមភាគតិចប្រមាណជា ១.៣ភាគរយ (យោងតាមជំរឿនប្រជាជនឆ្នាំ២០០៨)
មានប្រមាន២០ជនជាតិ ស្មើនឹងប្រមាណ១៧៩,០០០នាក់ដែលកំពុងរស់នៅក្នុង១៥ ខេត្ត។
យោងតាមការស្រាវជ្រាវ នៅចុងឆ្នាំ២០១០ដែលគាំទ្រដោយ
កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាតិហៅកាត់ថា UNDP
បានឲ្យដឹងថា
សហគមន៍ជនជាតិដើមភាគតិចមួយចំនួនធំ
បាននឹងកំពុងរងផលប៉ះពាល់ដោយសារតែបញ្ហាមួយចំនួនដូចជា៖
ការសិក្សាអប់រំ សុខភាព ព្រៃឈើ ដីធ្លី រ៉ែ ទំនប់វារីអគ្គីសនី ។ល។
ដោយសារតែពួកគាត់ទទួលបានព័ត៌មានដែលពាក់ព័ន្ធទៅនឹងបញ្ហា
ទាំងនោះមិនគ្រប់គ្រាន់
ជាពិសេសស្រ្តី និងមនុស្សចាស់។
ម្យ៉ាងវិញទៀតឱកាសសំរាប់ពួកគាត់បញ្ចេញសំលេងស្តីអំពីបញ្ហាទាំងនោះ
ក៏មិនត្រូវបានលើកម្ពស់
និងផ្សព្វផ្សាយទូលំទូលាយផងដែរ។
ទោះជាយ៉ាងណាក្តី យើងសង្កេតឃើញថា មានមន្ត្រីព័ត៌មាននៃស្ថាប័ននានា
ឬអ្នកសារព័ត៌មាន តិចតួចបំផុតដែលបានយកចិត្តទុក
ដាក់លើបញ្ហារបស់ជនជាតិដើមភាគតិចរបស់យើង
ដែលចាំបាច់ពួកគាត់ត្រូវតែទទួលបាននូវការដឹងគុណនិងកោតសរសើ។
ដើម្បីជាការតបស្នង សហគមន៍ជនជាតិដើមភាគតិច
សហការណ៍ជាមួយនឹង កម្មវិធីសំលេងជនជាតិដើមភាគតិចនៅអាស៊ី ហៅថា IVA
នៃអង្គការអភិវឌ្ឍន៍សំលេងសហគមន៍ គាំទ្រជំនួយពី
គំនិតផ្តួចផ្តើមសំរាប់ការអភិវឌ្ឍន៍នៃប្រទេសស៊ុយអែត
ហៅកាត់ថា SIDA តាមរយៈ
អង្គការកតិកាសញ្ញាប្រជាជនជនជាតិដើមភាគតិចអាស៊ាន ហៅកាត់ថា AIPP
នឹងធ្វើការផ្តល់រង្វាន់លើកទឹកចិត្តដល់អស់លោក-លោកស្រីដែលជាមន្ត្រីព័ត៌មាន
ឬអ្នកសារព័ត៌មាន
ដែលបានគាំទ្រនិងលើកកម្ពស់សំលេងជនជាតិដើមភាគតិចកម្ពុជាកន្លងមកក្នុងគោលបំណង៖
១. បង្កើនការយកចិត្តទុកដាក់ពីសំណាក់សារធារណៈជន
ជាពិសេសអ្នកសារព័ត៌មាន លើបញ្ហារបស់ជនជាតិដើមភាគតិច។
២. ផ្តល់ឱកាសឲ្យជនជាតិដើមភាគតិច
បានបញ្ចេញសំលេងស្តីអំពីបញ្ហារបស់ខ្លួន
ហើយត្រូវបានដឹងឮយ៉ាងទូលំទូលាយដល់អ្នកពាក់ព័ន្ធទាំងឡាយ ដើម្បីឲ្យមានដំណោះស្រាយដ៏សមរម្យមួយ។
ឱកាស៖
១. ឱកាសសម្រាប់មន្ត្រីព័ត៌មាន ឬ អ្នកសារព័ត៌មានជាតិទាំងអស់
ទាំងផ្នែកកាសែត វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអ៊ីនធឺណេត
ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២. នឹងមានរង្វាន់ជ័យលាភីសំរាប់អត្ថបទព័ត៌មានដែលល្អដាច់គេចំនួន៥រង្វាន់គឺ ទឹកប្រាក់ចំនួន ១,០០០,០០០៛ (មួយលានរៀល) លិខិតសសើរចេញដោយ
AIPP និងវត្ថុអានុស្សាវរីយ៍មួយចំនួនទៀតពីសហគមន៍ជនជាតិដើមភាគតិច។
លក្ខន្តិកៈនៃការជ្រើសរើស៖
១. អត្ថបទព័ត៌មានដែលត្រូវបានជ្រើសរើស ដាច់ខាតគឺជាអត្ថបទដែលបានចុះផ្សាយរួច
ក្នុងកំឡុងពេល គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី ៣០ ខែឧសភា
ឆ្នាំ២០១៥ ហើយអត្ថបទនោះបានឆ្លុះបញ្ចាំងអំពី៖ ជនជាតិដើមភាគតិចនិងបញ្ហាប្រឈម។
២. អត្ថបទដែលផ្ញើមក អាចជាអត្ថបទរបស់សាមីខ្លួន
ឬឧទ្ទេសនាមដោយស្ថាប័ន ដែលមន្ត្រីព័ត៌មាន ឬ អ្នកសារព័ត៌មាននោះកំពុងបំពេញការងារជាមួយ។
៣. សមាសភាពមន្ត្រីព័ត៌មាន ឬអ្នកសារព័ត៌មានដែលបានផ្ញើ
ឬត្រូវបានឧទ្ទេសនាម ទាំងអស់នឹងត្រូវបានរក្សាការសម្ងាត់។ ទំរង់ឧទេ្ទសនាមអាចទាញយកបានតាមរយៈអាសយដ្ឋានដូចខាងក្រោម៖
៤. សំរាប់អត្ថបទដែលត្រូវផ្ញើមកចូលរួម៖
- កាសែត៖
សូមផ្ញើមកជាទម្រង់កាត់ចេញពីកាសែតពិត ឬចំលងចេញពីអត្ថបទកាសែតពិត។
- វិទ្យុ៖ សូមផ្ញើមកជាទម្រង់ ស៊ីឌី
ដែលអត្ថបទព័ត៌មាននោះ ទោះជាប្រភេទព័ត៌មានទោលក្តី ជាខ្សែក្តី
មិនត្រូវឲ្យលើសពី៦០នាទី។
- ទូរទស្សន៍៖ សូមផ្ងើមកជាទម្រង់ វីស៊ីឌី
ដែលអត្ថបទព័ត៌មាននោះ ទោះជាព័ត៌មានទោលក្តី ជាខ្សែក្តី មិនត្រូវឲ្យលើសពី ៦០នាទី។
- ប្រព័ន្ធអ៊ីនធឺណេត៖ សូមផ្ញើមកជា
អាសយដ្ឋានដែលភ្ជាប់ទៅកាន់គេហទំព័ត៌ដែលអត្ថបទព័ត៌មាននោះបានផ្សព្វផ្សាយ។
ចំនួនអ្នកចូលអាន នឹងត្រូវបានយកមកពិចារណា។
៥. កាលបរិច្ឆេទឈប់ទទួល ថ្ងៃទី១ ខែកក្កដា
ឆ្នាំ២០១៥។
៦. មាន
តែម្ចាស់អត្ថបទព័ត៌មានដែលល្អដាច់គេក្នុងផ្នែកនិមួយៗ
ហើយត្រូវបានជ្រើសរើសដោយគណៈកម្មការវាយតំលៃប៉ុណ្ណោះដែលនឹងត្រូវបាន
ទំនាក់ទំនងផ្តល់ដំណឹងសំរាប់ចូលរួមក្នុងពិធីប្រគល់រង្វាន់។
៧. រាល់អត្ថបទព័ត៌មានដែលផ្ញើមក
មិនអាចដកយកត្រលប់ទៅវិញបានទេ។
៨. ការប្រកាសជ័យលាភីនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទីបួន
នៃខែកក្កដា ហើយការប្រគល់រង្វាន់នឹងធ្វើឡើងក្នុងកំឡុងពេលទិវាសិទ្ធិជនជាតិដើមភាគតិច
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥។
ទំនាក់ទំនង៖
បើអស់លោក-លោកស្រីមានចំណាប់អារម្មណ៍
សូមផ្ញើអត្ថបទព័ត៌មានតាមទំរង់ដូចបានជំរាបជូនខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិតរួចផ្ញើមកអាសយដ្ឋានដូចខាងក្រោម៖
ផ្ទះលេខ
៤៩អា សង្កាត់ទួលស្វាយព្រៃមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ
ប្រអប់សំបុត្រលេខ៖
១១៧១
ទូរស័ព្ទអ្នកទទួលបន្ទុកកិច្ចការ៖
០៧៧ ៥៥៨ ២៨២ ឬ ០៨៨ ៧៧១ ១៥៨១ (លោក បញ្ញា)
ទូរស័ព្ទការិយាល័យលេខ៖
០៨៩ ៨៨៥ ៦២៥ ឬ ០១២ ៤៩៣ ៩០០



No comments:
Post a Comment