Tuesday, March 11, 2014

កម្មវិធីរង្វាន់សំលេងជនជាតិដើមភាគតិចនៅអាស៊ី សំរាប់អ្នកសារព័ត៌មាន រដូវកាល​ទី​២

គម្រោង៖

រៀបចំដោយ៖

ឧបត្ថម្ភដោយ៖

នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណជា ១.៣​ភាគរយ (យោង​តាម​ជំរឿន​ប្រជាជន​ឆ្នាំ​២០០៨) មានប្រមាន​២០ជនជាតិ ​ស្មើ​នឹង​ប្រមាណ​១៧៩,០០០​នាក់​ដែល​កំពុង​រស់នៅក្នុង​​១៥​    ខេត្ត។
យោង​តាម​ការ​ស្រាវ​ជ្រាវ​ នៅ​ចុង​ឆ្នាំ​២០១០ដែល​គាំទ្រ​ដោយ​ កម្មវិធី​អភិវឌ្ឍរបស់​អង្គការ​សហប្រជាតិហៅ​កាត់​ថា UNDP ​បាន​ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ធំ​ បាន​នឹង​កំពុង​រងផល​ប៉ះពាល់ដោយ​សារ​តែ​បញ្ហា​មួយ​ចំនួន​ដូចជា៖ ការ​សិក្សា​អប់រំ សុខភាព ព្រៃឈើ ដីធ្លី រ៉ែ ទំនប់​វារីអគ្គីសនី ។ល។ ដោយ​សារ​តែ​ពួកគាត់ទទួល​បាន​ព័ត៌មានដែល​ពាក់​ព័ន្ធទៅនឹងបញ្ហា​ទាំងនោះមិនគ្រប់គ្រាន់​ ជាពិសេស​ស្រ្តី និង​មនុស្ស​ចាស់​។ ម្យ៉ាង​វិញទៀត​ឱកាស​សំរាប់​ពួក​គាត់​បញ្ចេញ​សំលេង​ស្តី​អំពី​បញ្ហាទាំងនោះ​ក៏​មិន​ត្រូវ​បាន​លើកម្ពស់ និង​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ផងដែរ។
ទោះជា​យ៉ាង​ណាក្តី យើង​សង្កេតឃើញថា មានមន្ត្រីព័ត៌មាននៃស្ថាប័ននានា ឬអ្នកសារព័ត៌មាន​​ តិច​តួច​បំផុត​ដែល​បាន​យកចិត្ត​ទុក ដាក់​លើ​បញ្ហា​របស់​ជនជាតិដើម​ភាគតិច​របស់​យើង ដែល​ចាំ​បាច់​ពួកគាត់ត្រូវ​តែ​ទទួលបាន​នូវ​ការ​ដឹងគុណ​និង​កោត​សរសើ។
ដើម្បី​ជាការ​តបស្នង សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ សហការណ៍ជាមួយនឹង កម្មវិធីសំ​លេង​ជនជាតិ​ដើម​ភាគ​តិច​​នៅអាស៊ី ហៅថា IVA ​នៃ​អង្គការ​អភិវឌ្ឍន៍​សំលេងសហគមន៍ គាំទ្រ​ជំនួយ​ពី​ គំនិតផ្តួ​​ច​ផ្តើម​សំរាប់​ការ​អភិវឌ្ឍន៍​នៃប្រទេស​ស៊ុយ​អែត ហៅកាត់ថា SIDA តាម​រយៈ​ អង្គការ​កតិកាសញ្ញាប្រជាជនជនជាតិដើមភាគ​តិច​អាស៊ាន ហៅកាត់ថា​ AIPP នឹង​ធ្វើការ​​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​អស់​លោក-លោកស្រី​ដែលជាមន្ត្រីព័ត៌មាន​ ឬអ្នក​សារព័ត៌មាន​ ដែលបាន​គាំទ្រ​និង​លើក​កម្ពស់​សំលេង​ជនជាតិ​ដើមភាគតិច​កម្ពុជា​កន្លងមក​ក្នុងគោលបំណង៖
១. បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​សំណាក់​សារធារណៈជន​ ជាពិសេស​អ្នក​សារព័ត៌មាន​​ លើបញ្ហា​របស់​ជនជាតិ​ដើម​ភាគ​តិច។
២.​ ផ្តល់​ឱ​កាស​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ បានបញ្ចេញ​សំលេងស្តីអំពី​​បញ្ហា​របស់​ខ្លួន​ ហើយ​ត្រូវ​បាន​ដឹង​ឮ​យ៉ាង​ទូលំទូលាយដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ដ៏​សមរម្យ​មួយ។
ឱកាស៖
១. ឱកាសសម្រាប់មន្ត្រី​ព័ត៌មាន​ ឬ អ្នក​សារ​ព័ត៌មាន​ជាតិ​ទាំង​អស់ ទាំងផ្នែក​កាសែត វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​អ៊ីន​ធឺណេត ដែលនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
២. នឹង​មាន​រង្វាន់​ជ័យ​លាភី​សំរាប់​អត្ថ​បទព័ត៌មាន​ដែល​ល្អដាច់​គេគឺ ទូរស័ព្ទ​ដៃស្មាត​ហ្វូន​​សេរី Samsung Galaxy Grand 2  លិខិតសសើរចេញដោយ AIPP និងវត្ថុអានុស្សាវរីយ៍​មួយចំនួន​ទៀតពី​សហគមន៍ជនជាតិដើម​ភាគតិច ចំនួន​១រង្វាន់​ សំរាប់​ផ្នែកនិមួយៗ ។
លក្ខន្តិកៈ​នៃ​ការ​ជ្រើស​រើស៖
១. អត្ថបទ​ព័ត៌មាន​ដែលត្រូវ​បាន​ជ្រើសរើស​ ដាច់ខាត​គឺជា​អត្ថបទ​ដែល​បាន​ចុះ​ផ្សាយ​រួច ក្នុងកំឡុង​ពេល គិតចាប់​ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៤ ហើយ​អត្ថបទ​នោះ​បាន​ឆ្លុះបញ្ចាំង​អំពីបញ្ហាមួយចំនួនដូចជា៖ បញ្ហា​គោល​នោបាយ សង្គម​ វប្បធម៌ប្រពៃណី ឬជីវភាពរស់នៅ  របស់​ជនជាតិដើមភាគ​តិច។
២. អត្ថបទ​ដែលផ្ញើ​មក អាចជាអត្ថបទ​របស់​សាមីខ្លួន ឬ​ឧទ្ទេស​នាម​ដោយ​ស្ថាប័ន​ ​​ដែលមន្ត្រីព័ត៌មាន ឬ​ ​អ្នក​សារព័ត៌មាន​​នោះកំពុង​បំពេញការ​ងារជាមួយ។
៣. សមាស​ភាព​មន្ត្រីព័ត៌មាន ឬអ្នក​សារព័ត៌មាន​ដែល​បាន​ផ្ញើ ឬត្រូវ​បាន​ឧទ្ទេស​នាម ទាំងអស់នឹង​ត្រូវ​បាន​រក្សាការ​សម្ងាត់។​ ទំរង់​ឧទេ្ទសនាម​អាចទាញយកបាន​តាមរយៈអាសយដ្ឋានដូចខាងក្រោម៖
៤. សំរាប់អត្ថបទដែលត្រូវ​ផ្ញើ​មកចូលរួម៖
- កាសែត៖ សូម​ផ្ញើ​មក​ជា​ទម្រង់​កាត់​ចេញ​ពី​កាសែតពិត ឬ​ចំលងចេញ​ពី​អត្ថបទ​កាសែតពិត។
- វិទ្យុ៖ សូម​ផ្ញើមក​ជាទម្រង់​ ស៊ីឌី ដែល​អត្ថបទ​ព័ត៌មាននោះ ទោះជាប្រភេទ​ព័ត៌មាន​ទោល​ក្តី ជាខ្សែ​​ក្តី មិនត្រូវ​ឲ្យលើស​ពី​៦០នាទី។
- ទូរទស្សន៍៖ សូមផ្ងើមក​ជាទម្រង់​ វីស៊ីឌី ដែល​អត្ថបទព័ត៌មាននោះ ទោះជា​ព័ត៌មាន​ទោល​ក្តី ជាខ្សែក្តី មិនត្រូវ​ឲ្យលើសពី ៦០នាទី។
- ប្រព័ន្ធ​អ៊ីនធឺណេត៖ សូម​ផ្ញើ​មក​ជា អាសយដ្ឋានដែល​ភ្ជាប់ទៅកាន់​គេហទំព័ត៌​ដែលអត្ថបទ​ព័ត៌មាន​នោះ​បានផ្សព្វផ្សាយ។ ចំនួនអ្នកចូលអាន នឹងត្រូវបាន​យកមកពិចារណា។
៥. កាលបរិច្ឆេទ​ឈប់​ទទួល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤
៦. មាន​តែ​ម្ចាស់​អត្ថបទ​ព័ត៌មាន​ដែល​ល្អដាច់គេក្នុង​ផ្នែក​និមួយៗ ហើយ​ត្រូវបាន​ជ្រើស​រើស​ដោយ​​គណៈកម្មការ​វាយតំលៃប៉ុណ្ណោះ​ដែលនឹងត្រូវ​បាន​ទំនាក់ទំនង​ផ្តល់​ដំណឹងសំរាប់​ចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់។
៧. រាល់​អត្ថបទព័ត៌មាន​ដែល​ផ្ញើមក ​មិនអាច​ដកយកត្រលប់​ទៅវិញ​បានទេ។
៨. ការ​ប្រកាស​ជ័យ​លាភី​នឹង​ធ្វើឡើង​នៅក្នុង​សប្តាហ៍​ទីបួន នៃខែកក្កដា ហើយ​ការ​ប្រគល់រង្វាន់​នឹងធ្វើឡើង​ក្នុងកំឡុង​ពេលទិវា​សិទ្ធិជនជាតិដើម​ភាគតិច ដែលនឹង​ប្រព្រឹត្ត​ទៅក្នុង ខែសីហា ឆ្នាំ២០១៤​។
​ទំនាក់ទំនង៖
បើអស់លោក​-លោក​ស្រី​មាន​ចំណាប់អារម្មណ៍​ សូមផ្ញើ​អត្ថបទព័ត៌មានតាម​ទំរង់ដូចបាន​ជំរាបជូនខាងលើ ដាក់ក្នុង​ស្រោម​សំបុត្រ​បិទជិត​រួច​ផ្ញើ​មកអាសយដ្ឋាន​ដូចខាងក្រោម៖
ផ្ទះលេខ ៤៩អា សង្កាត់​ទួលស្វាយ​ព្រៃមួយ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ
ប្រអប់​សំបុត្រលេខ៖ ១១៧១
ទូរស័ព្ទអ្នក​ទទួល​បន្ទុក​កិច្ចការ៖ ០៧៧ ៥៥៨ ២៨២ ឬ ០៨៨ ៧៧១ ១៥៨១ (លោក បញ្ញា)
ទូរស័ព្ទការិយាល័យលេខ៖ ០៨៩ ៨៨៥​ ៦២៥ ឬ ០១២ ៤៩៣ ៩០០
អ៊ីមែល៖ pagna@bcv-cambodia.org